មន្ត្រីអាជ្ញាធរជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឡង់
សហគមន៍ព្រៃឡង់ បានអះអាងថា មន្រ្តីអាវុធហត្ថនិងនគរបាលក្នុង ខេត្តក្រចេះ និងកំពង់ធំ រួមនឹងបក្ខពួកផ្សេងទៀតកំពុងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ ព្រៃឡង់ ដោយគ្មានសមត្ថកិច្ចជំនាញណាធ្វើការបង្រ្កាបឡើយ។ លោក ហឿន សុភាព សកម្មជនការពារ ព្រៃឡង់ បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមល្បាត ព្រៃឡង់ បានប្រទះឃើញត្រាក់ទ័រ និងគោយន្តកៃច្នៃ កំពុងដឹកឈើប្រណីតនៅក្នុង ព្រៃឡង់ ត្រង់ចំណុច វាលបឹងក្នុង ឃុំដងកំាបិត ស្រុកសណ្តាន់ កាលពីសប្តាហ៍មុន។ លើសពីនោះ ក៏ឃើញមានម៉ាស៊ីនត្រង់សឺន័រសម្រាប់អារកាត់ច្រៀកឈើផងដែរ។ លោក សុភាព បញ្ជាក់ថា៖ «ទាំងឈើនៅព្រៃ នៅលើឡាន និងលើត្រាក់ទ័រ សរុបទាំងអស់ប្រហែលជា ៥០ ម៉ែត្រគុប ហើយតាមការសាកសួរ គោយន្តនោះ ជារបស់នាយប៉ុស្តិ៍រង សណ្តាន់ ឈ្មោះ ចាន់ មានជ័យ»។ …
ផាក់ ស៊ាងលី
http://bit.ly/1w0PoA7