ការចរចារវាង​តំណាងអ្នក​ភូមិ​ដែលតវ៉ា​អំពី​ដីធ្លីជាមួយ​នឹង​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​​​​ទទួលបាន​លទ្ធផល​តិចតួច​

អ្នកភូមិប្រហែល​៦០នាក់​នៅក្នុងរាជធានីភ្នំពេញ​ ​មកពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ​និង​ខេត្តព្រះសីហនុ​​​ដែល​បាត់​​បង់ដីធ្លី​ ឬ​កំពុង​ស្ថិតក្នុងគ្រោះ​ថ្នាក់​បាត់បង់​​ដីធ្លី​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​​ដែក​​ដែល​ផ្តល់​មូល​និធិ​ដោយ​​ធនាគារ​​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បាន​ធ្វើការ​តវ៉ា​នៅ​​ខាងក្រៅ​ការិយាល័យ​​ធនាគារនេះកាល​ពីព្រឹក​ម្សិលមិញ​​​ ជុំវិញ​ការ​ខ្វះ​ការធ្វើ​បទ​​បង្ហាញ​​នៅក្នុង​​គម្រោង​​ជំនួយ​​របស់​​ធនាគារ​​នេះ​។ ការ​តវ៉ា​​ដែលពេលខ្លះ​មាន​សភាព​ក្តៅគគុក ប៉ុន្តែ​មិនមាន​អំពើ​ហិង្សាកើតឡើង ត្រូវ​​បា​ន​​មើល​ខុស​ត្រូវ​​ដោយ​នគរបាល​ប្រឆាំង​កុបកម្ម និង​សន្តិសុខ​សណ្តាប់ធ្នាប់​សារធារណៈ​​ខណ្ឌ​ដូនពេញ​។ បន្ទាប់​​ពី​ក្រុម​​អ្នក​ភូមិ​មកដល់ ធនាគារ​​​អភិវឌ្ឍន៍អាស៊ីបាន​​អញ្ជើញ​​អ្នកតំណាង​​ក្រុម​​​នេះ​ចូលទៅ​ចរចា​​​គ្នារយៈ​ពេល​បីម៉ោង​​ស្តីពី​​​ការ​តវ៉ា​​របស់​​ពួកគាត់។ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16529/