អាជ្ញាធរារំាងការដង្ហែ​​​​ក្បួន​ប្រឆាំងនឹង​​ទំ​នប់​​​របស់​ប្រទេស​​ឡាវ​ ដោយសារ​ចូលឆ្នាំខ្មែរ

ក្រុម​មន្ត្រី​​និង​សកម្ម​ជន​​​បា​ន​ឲ្យដឹងថា ​អាជ្ញា​​ធរ​​ខេត្តកំពង់​​​ចាម​​​បាន​​​រារាំ​ង​​សកម្ម​​ជន​​​​រាប់​​រយនាក់​មិនឲ្យ​​​ដើរ​ក្បួន​កាលពីម្សិលមិញ​ដើម្បីលើក​ឡើង​​​ពីការ​​យល់​ដឹង​​​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ដោយសារ​ទំនប់ ដន សាហុង។ លោក យួក សេងឡុង អ្នកគ្រប់​គ្រង​កម្ម​វិធី​នៅ​អង្គការ​សម្ព័ន្ធសកម្មភាពនេសាទ​ដែល ​​កំពុង​រៀបចំព្រឹត្តិការណ៍នេះ​រយៈ​ពេល​បួន​ថ្ងៃ​​បានលើកឡើងថា​ “យើងបាន​ទទួល​លិខិត​​​មួយ​ច្បាប់​ពីអាជ្ញាធរ​ខេត្ត​ដែល​លើក​ឡើងថា យើងមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​​យុទ្ធនាការ​​​ទេ​…ពីព្រោះ​​​យើងគ្មាន​លិខិត​អនុញ្ញាត​ពីក្រសួងមហាផ្ទៃ​”។ លោកបា​នមានប្រសាសន៍ថា ​អង្គការ​​របស់​លោក​បាន​លុបចោល​ការ​ដើរក្បួន​ដើម្បីកុំឲ្យ​មា​ន​បញ្ហា​ជាមួយ​អាជ្ញាធរ​។ …

ឃួន ណារីម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12667/