ការ​លេងល្បែង​នៅ​កាស៊ីណូ​ ណា​ហ្គា​វើ​ល​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ទោះ​មានការ​តវ៉ា​ក៏​ដោយ​

​កាលពី​ម្សិលមិញ​ ​ការ​លេង​ល្បែងស៊ីសង​នៅ​តែ​បន្ត​ដូច​ធម្មតា​នៅ​ឯ​កាស៊ីណូ​ ​ណា​ហ្គា​វើ​ល​ ជា​សណ្ឋាគារ​ និង​កាស៊ីណូ​ តែ​មួយ​គត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ ទោះបីជា​មានការ​បន្ត​ការ​តវ៉ា​ពី​សំណាក់​បុគ្គលិក​ដែល​អះអាង​ថា​ ​ពួក​ខ្លួន​ជាង​៤០០​នាក់​ ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​បន្ទាប់​ពី​ការ​តវ៉ា​ជា​ច្រើន​ស​ប្តា​ហ៍​ក្ដី​។​ ​កាលពី​ម្សិលមិញ​ បុគ្គលិក​ប្រហែល​៣០០​នាក់​ អង្គុយ​នៅ​ខាងក្រៅ​កាស៊ីណូ​ដោយ​មាន​បដា​តវ៉ា​ដែល​បាន​បន្ត​ចាប់តាំងពី​បាន​ចាប់ផ្តើម​ កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ដែល​នា​ពេល​នោះ​បុគ្គលិក​បាន​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​លើស​ពី​៨០​ដុល្លារ​ក្នុង​មួយ​ខែ​។​ ​គេ​មិនដឹង​ច្បាស់​ទេ​ថា​ ​តើ​ការ​ធ្លាក់​ចុះ​តម្លៃ​ភាគហ៊ុន​ ក្នុង​រយៈពេល​ពីរ​បី​ស​ប្ដា​ហ៍​មកនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ដែរ​ឬ​អត់​ទេ​ ហើយ​តម្លៃ​ភាគហ៊ុន​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​របស់​វា​ ​ដែល​មាន​តម្លៃ​៤,៧៤​ដុល្លារ​ហុងកុង​ ​ឬ​ប្រហែល​០,៦១​ដុល្លារ​អា​មេ​រិ​ក​ នៅ​ដើមឆ្នាំ​២០១៣៕​

ហុល រស្មី និង Simon Lewis
http://www.cambodiadailykhmer.com/news/1204/