សហព័ន្ធទឹកមាត់ត្រចៀកកាំ ស្នើសុំបញ្ចូលក្នុងបញ្ជី
តំណាងអ្នកផលិតក្នុងឧស្សាហកម្មទឹកមាត់ត្រចៀកកាំស្នើឲ្យក្រសួងពាណិជ្ជកម្មបញ្ចូលផលិតផលទឹកមាត់ ត្រចៀកកាំ ក្នុងបញ្ជីដើម្បីទទួលបានការទទួលស្គាល់លើអនាម័យ និងភូតគាមអនាម័យរួមជាមួយផលិតផលកសិកម្មផ្សេងទៀតដើម្បីអាចឲ្យមានការនាំចេញទៅកាន់ទីផ្សារចិន។ លោក ណាង សុទ្ធី ប្រធានសហព័ន្ធទឹកមាត់ត្រចៀកកាំកម្ពុជា បានថ្លែង កាលពីម្សិលមិញថា សហព័ន្ធបានជួបជាមួយរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំការដាក់បញ្ចូលផលិតផលនេះនៅក្នុងបញ្ជីមុខទំនិញដែលមានសិទ្ធិដើម្បីដាក់ពាក្យសុំពិធីការអនាម័យ និងភូតគាមអនាម័យ (SPS) ដ៏តឹងរ៉ឹងរបស់ ប្រទេសចិន ដែលនឹងអនុញ្ញាតឲ្យនាំចូលផលិតផលសម្បុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន។ …
ចាន់ មុយហុង
http://bit.ly/1tchada