ជំនួប​ដោះស្រាយ​រឿង​ដី​ផ្ទះ​អ្នក​បឹង​កក់​គ្មាន​បាន​ផល​

​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​អតីត​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ បឹង​កក់​ ចំនួន​ ១៤​ គ្រួសារ​ ដែល​ដីធ្លី​ ផ្ទះសម្បែង​ និង​ច្បារ​ដំណាំ​ពួក​គាត់​ ស្ថិត​ក្នុង​ ភូមិ​១​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ត្រូវ​បាន​ក្រុមហ៊ុន​ ស៊ូ​កា​គូ​អ៊ី​ន​ បូម​ខ្សាច់​កប់​ពន្លិច​និង​រឹបអូស​ដោយ​ខុសច្បាប់​កាលពី​ ឆ្នាំ​២០១០​។​ ​ប៉ុន្តែ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រយៈពេល​ជិត​បី​ម៉ោង​នោះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​ជា​ខ្លាំង​ បន្ទាប់​ពី​លោក​ អភិបាល​រាជធានី​ភ្នំពេញ​ ប៉ា​ សុ​ជាតិ​វង្ស​ ប្រកាន់​ជំហរ​យ៉ាង​រឹងត្អឹង​ថា​ អាជ្ញា​ធរមាន​លទ្ធភាព​ផ្ដល់​ដី​ត្រឹមតែ​ទំហំ​ ៤​ ម៉ែត្រ​គុណ​នឹង​ ១៨​ ម៉ែត្រ​ប៉ុណ្ណោះ​។​ ​អ្នកស្រី​ ហុង​ សុខ​ខេ​ង​ អាយុ​ ៤៩​ឆ្នាំ​ ជា​តំណាង​ពលរដ្ឋ​ទាំង​ ១៤​ គ្រួសារ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​ ជំនួប​ពិភាក្សា​នោះ​មិន​គ្រាន់តែ​គ្មាន​វឌ្ឍនភាព​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ខកចិត្ត​ជា​ខ្លាំង​។​ …

ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/113329-2014-04-23-03-43-39