ប្រជាជន​បឹង​កក់ស្នើ​ឲ្យ​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ការ​លក់​ដី​បឹង​កក់​

ប្រជាជន​នៅ​តំបន់​បឹង​កក់​ រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) កាលពី​​​ម្សិលមិញ ដោយ​ស្នើ​ឲ្យ​​​អង្គភាព​នេះ​ស៊ើប​អង្កេត​អតីត​មន្ត្រី​ និង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​១២​រូប និង​សមាជិក​ព្រឹទ្ធសភា​ លោក ឡាវ ម៉េងឃិន ជុំវិញ​ផែន​ការ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​លក់​ដី​ ដែល​អ្នក​ភូមិ​និយាយ​ថា ត្រូវ​បាន​លួច​ពី​អ្នកភូមិ​។​ បណ្ដឹង​របស់​អ្នកភូមិ​ទាំង​នោះ ក៏​​​ស្នើ​ឲ្យ​ ACU ស៊ើប​អង្កេត​សំណង់​ទី​​​បញ្ជា​​​ការដ្ឋាន​​​កង​រាជ​​​អាវុធ​ហត្ថ​នៅ​កណ្ដាល​ដី​របស់​ខ្លួន​ គឺ​លើ​ដី​ដែល​ពួកគេ​និយាយ​ថា ត្រូវ​បាន​ទុក​ដោយ​ឡែក​សម្រាប់​គ្រួសារ​ប្រជាជន​តំបន់​បឹង​កក់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ផ្សារ​ហ៊ុន​សិង្ហបុរី​កាលពី​ចុង​ខែមុន​ ក្រុមហ៊ុន​ HLH Group ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​បុត្រ​​សម្ព័ន្ធ​​របស់​ខ្លួន​គឺ D’Lotus Development បាន​ព្រមព្រៀង​ទិញ​ដី​ទំហំ​១,៣៥​ហិកតា​​​ពី​​​ក្រុមហ៊ុន​ស៊ូកាគូអុីន របស់​​​លោក ឡាវ ម៉េងឃិន ដែល​ក្រុម​អង្គការ​សិទ្ធិ​​​មនុស្ស​ និង​អ្នក​ភូមិ​បឹង​កក់​ចោទ​​​ថា បាន​បណ្ដេញ​ដោយ​ខុស​ច្បាប់​នូវ​​​ប្រជាជន​ប្រហែល​៣.០០០​គ្រួសារ​ចេញពី​ផ្ទះ​សំបែង​របស់​ពួកគេ។​ …  

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16854/