រដ្ឋាភិបាល​ឲ្យ​ឯកជន​ទាញ​យក​ជំនួយ AFT

វិស័យ​ឯកជន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍​ឲ្យ​ទាញ​យក​ជំនួយ​បរទេស​សម្រាប់​អភិវឌ្ឍ​វិស័យ​ឯកជន (AfT) មក​ប្រើ​ប្រាស់​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ​ឲ្យ​កាន់​តែ​លឿន។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​យន្តការ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ថាមពល កំណើន ហើយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិល​មិញ។ ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​វិស័យ​ឯកជន​អាច​ទទួល​បាន​ជំនួយ​បរទេស​សម្រាប់​អភិវឌ្ឍ​វិស័យ​ឯកជន (AfT) មក​ប្រើ​ប្រាស់​ដោយ​របៀប​ណា​នោះ ឈៀង ពេជ្រ ប្រធាន​នាយកដ្ឋាន​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ (DICO) នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ថា ការ​លើក​គម្រោង​ស្រប​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ការ​មាន​លទ្ធភាព​ធ្វើ​របាយ​ការណ៍​ហិរញ្ញវត្ថុ លទ្ធកម្ម និង​ប្រកប​អាជីវកម្ម​ដោយ​មិន​មាន​អំពើ​ពុក​រលួយ​ជា​គន្លឹះ។ …

ចាន់ មុយហុង
http://bit.ly/1DNWzNA