កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៦ ភាគរយ នៅឆ្នាំ ២០២៣ ដោយការងើបឡើងវិញនៃវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម






សេចក្តីប្រកាសព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលពិនិត្យពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក បើធៀបនឹង ១ ៧ ៨៥ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២។ …
អោម ប៊ុនធឿន
https://www.postkhmer.com/business/2022-10-29-1129-242892.html