កម្ពុជាមើលឃើញកំណើនដ៏ធំមួយ ក្នុងការវិនិយោគវិស័យសំណង់ ក្នុងត្រីមាសទីមួយ
វិស័យសំណង់របស់ប្រទេសកម្ពុជា បានទទួលការវិនិយោគសរុបចំនួន ៨៥១ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងបីខែដំបូងនៃឆ្នាំ២០១៤ គឺកើនឡើង ៣១១ភាគរយ បើធៀបនឹងចំនួនទឹកប្រាក់វិនិយោគ ២០៧ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន យោងតាមតួលេខផ្លូវការដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងអំឡុងពេលចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំនេះ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន៥០ ហើយចំនួននេះបានកើនឡើង ៣៩ភាគរយ ពីគម្រោងចំនួន៣៦ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ …
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=219820