កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ពាក់​កណ្តាល ខែ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។

សន្និសីទ​ស្តី​ពី​ស្រូវ​អង្ករ​ពិភពលោក​នេះ​គឺ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​ស្ថាប័ន The Rice Trader (TRT) ជា​ស្ថាប័ន​បោះ​ផ្សាយ​ការ​ស្រាវ​ជ្រាវ​ទីផ្សារ​អង្ករ​សកល ដើម្បី​បង្កើត​ជា​វេទិកា​ជួប​ជុំ​គ្នា​រវាង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​ពី​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ដែល​ចាប់​អារម្មណ៍​ពី​ភាព​ប្រែ​ប្រួល​ទីផ្សារ និង​និន្នាការ​នៃ​វិស័យ​ស្រូវ​អង្ករ ហើយ​ក៏​ជា​វេទិកា ឱកាស​កសាង​បណ្តាញ​ពាណិជ្ជកម្ម​រវាង​អ្នក​រក​ស៊ី​ក្នុង​វិស័យ​នេះ​ផង​ដែរ។ …

ចាន់ មុយហុង
http://bit.ly/1nkyPJC