ប្រទេស​កម្ពុជា ខាត​បង់​​៤ពាន់​លាន​ដុល្លារទៅ​លើ​​​​​រំហូរ​​ចេញ​​ហិរញ្ញវត្ថុ​ខុស​ច្បាប់​​​​​​ក្នុង​ឆ្នាំ​២០១៣

សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា បាន​ខាត​បង់​ជាង​៤ពាន់លាន​ដុល្លារ​​​ទៅ​លើ​រំហូរ​ចេញ​​​​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ក្នុង​ឆ្នាំ​២០១៣​ ដែល​​ច្រើន​​​​ជាង​​១,៤​​​នៃ​ផលិត​ក្នុង​ស្រុក​សរុប​ (GDP) កាល​​​ពី​ឆ្នាំ​​មុន​ទៅ​​ទៀត នេះ​បើ​យោង​តាម​​របាយ​​​ការណ៍​មួយ​​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ​ដោយ​អង្គការ​​ “សុចរិតភាព​​​ហិរញ្ញវត្ថុ​សកល”​ (Global Financial Integrity)​ ឬ​ហៅ​កាត់​ GFI ​ដែល​មាន​មូលដ្ឋាន​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន។

ផ្អែក​តាម​​​ទិន្នន័យ​ពាណិជ្ជ​​កម្ម​ដែល​ត្រូវ​បាន​រាយការណ៍​ជូន​មូលនិធិ​​រូបិយវត្ថុ​អន្តរ​ជាតិ​​ (IMF) របាយការណ៍​នេះ​​​បង្ហាញ​ថា ហិរញ្ញ​​​វត្ថុ​៤ពាន់​លាន​ដុល្លារ​ដែល​បាន​​ចេញ​ពី​​​ប្រទេស​​​​កម្ពុជា​ ដោយ​ខុស​ច្បាប់​នៅក្នុង​ឆ្នាំ​​២០១៣​ គឺ​ជា​ចំណែក​មួយនៃ​​​ហិរញ្ញវត្ថុ​​១,១​លានលាន​ដុល្លារ​ ដែល​បាន​​ចេញ​ដោយ​ខុស​ច្បាប់​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទូទាំង​ពិភព​លោក​ក្នុង​​ឆ្នាំ​នោះ​។ …

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/28934/