រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​

កាលពី​ថ្ងៃ​អង្គារ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ក្នុង​ការ​នាំ​ចេញ​អង្ករ​០១​លាន​តោន​នៅ​ឆ្នាំ​២០១៥​។​

“​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ជាង​ ៤០០,០០០​តោន​ ក្នុង​ឆ្នាំ​២០១៣​ ហើយ​កម្ពុជា​នៅ​មាន​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​ទៀត​ ក្នុង​ការ​ឆ្ពោះទៅ​រក​គោលដៅ​។​ ដូច្នេះ​ ខ្ញុំ​ជឿជាក់​ថា​ ប្រទេស​នេះ​អាច​ឈាន​ដល់​គោលដៅ​នេះ​”​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ ខណៈ​ពេល​ពិធី​ចុះហត្ថលេខា​មួយ​រវាង​ ក្រុមហ៊ុន​កម្ពុជា​ Amru​ Rice​ និង​ ក្រុមហ៊ុន​សាជីវកម្ម​ ហាន់​វ៉ា​ (Hanwha)​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ។​

​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ នឹង​ធ្វើការ​រួម​គ្នា​ក្នុង​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​។​ …

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-01/21/c_133062965.htm