កម្ពុជា ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​អង្ករ ១០ ម៉ឺន​តោន​ទៅ​ចិន

កម្ពុជា​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់ (MOU) ជាមួយ​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​លើ​ការ​​ផ្គត់​ផ្គង់​អង្ករ​​ ១០ ម៉ឺន​តោន។

មន្ត្រី​និយាយថា ​នេះ​ជា​កិច្ច​ព្រម​​ព្រៀង​រវាង​រដ្ឋ​និង​រដ្ឋ​ជា​លើក​ដំបូង​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​​បាន​បង្កើត​​​ឡើង​នូវ​សម្ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​ពី​ខែ​ឧសភា។

លោក ​កែន​ រដ្ឋា ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​អនុស្ស-រណៈ​នៃ​ការ​យោគ​យល់​នេះ​ ​នឹង​​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​រវាង​ក្រុមហ៊ុន​ ហ្រ្គីនត្រេដ​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​កម្ពុជា​ ជាមួយ​នឹង​ក្រុមហ៊ុន​ COFCO ជា​សហគ្រាស​ផលិត​ផលិត​ផល​ចំណី​អាហារ​របស់​រដ្ឋាភិ​បាល​ចិន​ ក្នុង​ការ​នាំ​ចេញ​អង្ករ​ ១សែន​តោន​ពី​កម្ពុជា​ទៅ​ប្រទេសចិន ក្រោម​ការ​ចូល​រួម​របស់​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ប្រធាន​សម្ព័ន្ធ​ស្រូវ​អង្ករ​កម្ពជា ​និង​មន្ត្រី​ពាក់​ព័ន្ធ​ផង​ដែរ​។ …

ចាន់ មុយហុង
http://bit.ly/VhN6yQ