ក្រុមហ៊ុនចិនទិញភាគហ៊ុនក្នុងក្រុមហ៊ុន ចក្រីទីង
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ពីប្រទេសចិន Huaxin Cement Co Ltd បានទិញភាគហ៊ុន ៤០ ភាគរយពីក្រុមហ៊ុនស៊ីម៉ងត៍ ចក្រីទីង ក្នុងតម្លៃ ២៤ លានដុល្លារ។ នេះបើតាមការប្រកាសក្រុមហ៊ុន Huaxin Cement កាលពីថ្ងៃអង្គារ។ សេចក្តីប្រកាសនោះបន្តថា ការវិនិយោគបន្ថែមនេះនឹងធ្វើឲ្យដើមទុនបានចុះបញ្ជីរបស់ក្រុមហ៊ុន ស៊ីម៉ងត៍ចក្រីទីង កម្ពុជា កើនដល់ ៦០ លានដុល្លារដែលបានកើនពី ៣២ លានដុល្លារ។ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ដែលមានមូលដ្ឋាននៅខេត្ត Hubei មួយនេះឲ្យដឹងទៀតថា ការទិញភាគហ៊ុនក្នុង ប្រទេសកម្ពុជា ជាការវិនិយោគនៅក្រៅប្រទេសទីពីររបស់ក្រុមហ៊ុននេះបន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុង ប្រទេសតាហ្ស៊ីគីស្ថាន ពី ឆ្នាំ២០១១។ …
ចាន់ មុយហុង
http://bit.ly/Td6uMs