ក្រុមហ៊ុនចិនផ្តល់សេវារថយន្តក្រុងបន្តដោយមិនបានដេញថ្លៃ
ក្រុមហ៊ុនចិនមួយឈ្មោះថា Global (Cam- bodia) Trade Development នឹងអនុវត្តប្រតិបត្តិការរបស់ខ្លួនជាក្រុមហ៊ុនផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញក្នុងថ្ងៃនេះ ក៏ប៉ុន្តែ សាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុននេះមិនបានឆ្លងកាត់ដំណើរ ការដេញថ្លៃ ដើម្បីទទួលបានកិច្ចសន្យាអនុវត្តប្រតិបត្តិការសេវានេះទេ។ ប្រព័ន្ធដឹកអ្នកដំណើរតាមរថយន្តក្រុងផ្លូវការត្រូវបានបង្កើតឡើងបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Japanese International Cooperation Agency) ហៅកាត់ថា អង្គការ JICA បានទទួលជោគជ័យក្នុងការសាកល្បងផ្តល់សេវាកម្មរថយន្តក្រុងដឹកអ្នកដំណើររយៈពេលមួយខែកន្លងមកនេះ។ គួរបញ្ជាក់ថា អង្គការ JICA បានកត់សម្គាល់ឃើញថា មានអ្នកដំណើរចំនួន៤២.០០០នាក់ជិះរថយន្តក្រុងជារៀងរាល់ថ្ងៃ តាមបណ្តោយមហាវិថីព្រះមុនីវង្ស។ ក៏ប៉ុន្តែ សេចក្តីសម្រេចផ្តល់កិច្ចសន្យាជាផ្លូវការដល់ក្រុមហ៊ុន Global Trade Development មិនបានប្រព្រឹត្តទៅដោយឆ្លងកាត់ដំណើរការដេញថ្លៃពេញលេញទេ ទោះបីជាក្រុមហ៊ុនដទៃៗទៀតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការដេញថ្លៃទទួលយកកិច្ចសន្យានេះក៏ដោយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Global Trade Development បានផ្តល់សេវាកម្មរថយន្តតាក់ស៊ីដឹកអ្នកដំណើរគិតតាមចម្ងាយម៉ែត្រដំបូងគេបង្អស់តាំងពីឆ្នាំ២០០៨មកគឺរថយន្តតាក់ស៊ី Global Taxi។ … លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency Interna tional Cambodia) បានលើកឡើងថា សាលារាជធានីភ្នំពេញគួរតែបើកចំហឲ្យបានច្រើនជាងនេះ ចំពោះដំណើរការលទ្ធកម្មសម្រាប់សេវាកម្មសាធារណៈនានា។ …
Simon Henderson និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/11507/