សាលា​ក្រុង​ព្រ​មាន​ចុង​ក្រោយ​ដល់​អ្នកភូមិ​ដែល​រងការបណ្តេញ​ចេញ​

កាលពី​ម្សិលមិញ អ្នក​ភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​២០០​​​នាក់​​​មកពី​​​ខេត្ត​​​ក្រចេះ​​​ បាន​​​បដិ​​សេធ​​​មិន​​​ព្រម​​​ចាក​​​ចេញពី​​​វត្ត​​​មួយ​​​ក្នុងរាជ​ធានីភ្នំពេញ​​​ ជាកន្លែង​​​ដែលពួកគាត់ស្នាក់នៅ​ដើម្បី​ធ្វើការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញពី​​​ដីធ្លី ដោយ​​​សារ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​ខណៈ​​​ដែល​​​អភិបាល​​​រង​​​រាជធានី​​​បាន​​​ព្រមាន​​​ពួកគាត់​​​ថា ​​​អាជ្ញាធរ​​​រាជ​​​ធានី​​​នឹង “អនុវត្ត​​​តាម​ច្បាប់​​​” ប្រសិន​​​បើពួក​គាត់​​​មិន​​​ព្រម​​​ត្រឡប់ទៅ​​​ផ្ទះ​​​របស់​​​ខ្លួនវិញ​​​នៅព្រឹកនេះ​​​ទេ។​ លោក ឃួង ស្រេង អភិ​បាល​​​រង​​​រាជធានី​​​​​​បាន​​​មក​​​ដល់​​​វត្ត​​​សាម​​​គ្គីរង្សី នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក​​​ម្សិលមិញ ជាមួយ​​​មន្ត្រីមួយ​​​ក្រុម​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​ឲ្យ​​​មក​​​ស្រង់​​​ព័ត៌មានពីកន្លែងអ្នក​​​ភូមិ​​​រស់​​​នៅ​​​មុនពេល​​​ផ្លាស់មក​​​រស់​​​នៅ​​​លើ​​​ដីដែល​​​មាន​​​វិវាទ​​​ក្នុង​​​ឃុំឃ្សឹម ស្រុក​​​ស្នួល។ លោក ឃួង ស្រេង ​ដែលមាន​​​លោក ខាន់ ចំណាន អភិបាល​​​រង​​​ខេត្ត​​​ក្រចេះឈរ​​​ក្បែរ​​​នោះ បាន​​​ប្រាប់​​​ក្រុម​​​អ្នកភូមិ​​​ថា “ខ្ញុំសូម​​​ជម្រាប​​​ថា បង​​​ប្អូន​​​ទាំង​​​អស់​​​កំពុង​​​រស់​​​នៅ​​​លើ​​​ដីនោះ​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ពីព្រោះ​​​វាជាដី​​​របស់​​​រដ្ឋ”។ …

អូន ភាព និង George Wright
http://www.cambodiadailykhmer.com/news/14768/