បក្សសង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​​​ប្រជុំ​របស់ខ្លួន​ ខណៈ​អ្នក​គាំទ្រ​​​​បក្ស​ប្រជា​ជន​ចេញ​មក​រារាំង​

ស្រុក​ស្អាង​, ​ខេត្តកណ្តាល​- ​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្លៀក​ឯកសណ្ឋាន​ស៊ី​វិល​រាប់រយ​នាក់​ ​ដែល​គាំទ្រ​ដោយ​កងរាជអាវុធហត្ថ​ ​និង​នគរបាល​ខេត្ត​ប្រដាប់​ដោយ​កាំភ្លើងយន្ត​ ​ដំបង​ឆក់​ ​និង​ឧបករណ៍​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​រាប់រយ​នាក់​ដែរ​នោះ​ ​បាន​បង្ខំ​ឲ្យ​លោក​ ​សម​ ​រ​ង្ស៊ី​ ​និង​លោក​ ​កឹ​ម​ ​សុខា​ ​មេដឹកនាំ​គណបក្សប្រឆាំង​លុប​ចោល​កិច្ចប្រជុំ​មួយ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​កាលពី​ម្សិលមិញ​។​

​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រួម​មាន​កសិករ​វ័យ​ចំណាស់​ ​និង​យុវជន​កាត់សក់​ខ្លី​ដូច​ទាហាន​រាប់រយ​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​វត្ត​កោះ​តូច​ ​ក្នុង​គោលបំណង​ប្រើ​កម្លាំង​ ​ប្រសិនបើ​លោក​ ​សម​ ​រ​ង្ស៊ី​ ​ឬ​ក៏​លោក​ ​កឹ​ម​ ​សុខា​ ​ហ៊ាន​បើក​កិច្ចប្រជុំ​ ​ឬ​ក៏​រិះគន់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​នោះ​។​ … ​

ផាន់ អាណា និង អូន ភាព
http://www.cambodiadailykhmer.com/latest/9676/