ក្រុមហ៊ុនវៀតណាម រងការចោទប្រកាន់ម្តងទៀតពីបទកាប់ឈើដោយខុសច្បាប់នៅរតនគិរី
អ្នកភូមិជនជាតិភាគតិចចារ៉ាយនៅក្នុងខេត្តរតនគិរីបានចោទប្រកាន់ម្ចាស់ចម្ការកៅស៊ូជនជាតិវៀតណាមម្តងទៀតពីបទកាប់ឈើដោយខុសច្បាប់នៅក្នុងព្រៃពីដូនតារបស់ខ្លួន នៅក្នុងពាក្យបណ្តឹងមួុយដែលប្តឹងទៅកាន់អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក។ តែទោះជាយ៉ាងណា មន្ត្រីថ្នាក់ស្រុកម្នាក់បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូ៧២ ត្រូវបានផ្តល់ដីសម្បទានបន្ថែមទៅលើដីសម្បទានទំហំ៦.០០០ហិកតាដែលក្រុមហ៊ុននេះមានស្រាប់ ហេតុដូច្នេះការកាប់ឈើនេះគឺកាប់តែនៅក្នុងដីសម្បទានប៉ុណ្ណោះ។ …