គម្រោងខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រត្រូវពន្យារ
ការចាប់ផ្តើមប្រតិបត្តិការខ្សែកាបអ៊ីនធឺណិតនៅក្រោមសមុទ្រល្បឿនលឿនរបស់កម្ពុជាត្រូវពន្យារពេលដល់ឆ្នាំ ២០១៥។ លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន Ezecom ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេរបស់កម្ពុជាអះអាង កាលពីម្សិលមិញថា គម្រោងមានតម្លៃ ៨០ លានដុល្លារអាមេរិកនេះ អាចនឹងចាប់ផ្ដើមប្រតិបត្តិការនៅត្រីមាស ទី១ ឆ្នាំ ២០១៥។ … ខ្សែកាបប្រវែង ១ ៤២៥ គីឡូម៉ែត្រនឹងដំណើរការនៅចន្លោះស្ថានីយលើគោកនៅខេត្ត ព្រះសីហនុ និងទីក្រុង Kuantan ក្នុងរដ្ឋ Pahang ប្រទេស ម៉ាឡេស៊ី ហើយបន្ទាប់មកតភ្ជាប់ជាមួយក្រុមហ៊ុន Asia-American Gateway (AAG) ដែលមានខ្សែកាបប្រវែង ២ ម៉ឺនគីឡូម៉ែត្រភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ទៅអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុន AAG តភ្ជាប់ជាមួយប្រទេស ម៉ាឡេស៊ី សិង្ហបុរី ថៃ ប្រ៊ុយណេ វៀតណាម ហ្វីលីពីន រដ្ឋ ហ្គាម និង រដ្ឋ ហាវ៉ៃ ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងលិចអាមេរិក។ …
Eddie Morton
http://postkhmer.com/index.php/business/business/108681-2014-01-02-04-09-20