មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនចោទថា មានការកឹបកេងយ៉ាងរាលដាលនូវថវិកាស្ថាបនាផ្លូវ
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានចោទប្រកាន់អាជ្ញាធរពាក់ព័ន្ធនឹងការស្ថាបនា និងការជួសជុលផ្លូវថ្នល់ទូទាំងប្រទេសថា បានកឹបកេងមួយចំណែកធំនៃថវិកាសម្រាប់ស្ថាបនា និងជួសជុលផ្លូវ។ កាលពីថ្ងៃពុធ លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរិះគន់បន្ថែមពីលើការរិះគន់យ៉ាងច្រើននៅក្នុងជួរគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ចំពោះសភាពផ្លូវថ្នល់ទូទាំងប្រទេស។ …