អ្នកភូមិខេត្តកំពង់ឆ្នាំងហែក្បួនមកដល់រាជធានី ទោះជាមានការរារាំងពីនគរបាល
មួយថ្ងៃបន្ទាប់ពីសមាជិកបីនាក់ក្នុងចំណោមសមាជិកសហគមន៍របស់ខ្លួនត្រូវបានចាប់ខ្លួនបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាជាមួយនគរបាលមក អ្នកភូមិប្រហែល៥០នាក់មកពីខេត្តកំពង់ឆ្នាំងបានបន្តហែក្បួនដោយសន្តិវិធីឆ្ពោះមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីនគរបាលខណ្ឌឫស្សីកែវអស់មួយសន្ទុះធំ។ អ្នកភូមិដែលភាគច្រើនមកពីភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានគម្រោងយកញត្តិទៅដាក់ជូនក្រសួងយុត្តិធម៌ រដ្ឋសភា និងស្ថានទូតនានាដើម្បីអំពាវនាវឲ្យមានការដោះលែងអ្នកភូមិប្រាំនាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារជុំវិញការប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេឌីស៊ី ដែលពួកគាត់លើកឡើងថា បានរំលោភយកដីរបស់ពួកគាត់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ …
គុច ណារ៉េន និង ល័ររិន គ្រុធឺរ
http://www.cambodiadailykhmer.com/news/18528/