PPSEZ គ្រោង ឡើង​ផ្សារ​ហ៊ុន

ភ្នំពេញៈ មន្ដ្រី​ជាន់​ខ្ពស់​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ១៥ នៅ កម្ពុជា គ្រោង​នឹង​ឡើង​ផ្សារ​ហ៊ុន​កម្ពុជា (CSX) ក្នុង​ការ​ស្វែង​រក​ប្រភព​ទុន​បន្ថែម​សម្រាប់​ពង្រីក​ការ​វិនិយោគ។ លោក សុខ ដារ៉ា អគ្គ​នាយក​រង SECC បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា PPSEZ បាន​ដាក់​លិខិត​បង្ហាញ​ឆន្ទៈ​រួច​ស្រេច​ហើយ​ជាមួយ SECC ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម។ លោក​បន្ត​ថា៖ «PPSEZ បាន​ដាក់​លិខិត​បង្ហាញ​ឆន្ទៈ​ទៅ SECC ចាប់​តាំង​ពី​ខែ កញ្ញា ដោយ​សារ​តែ​ពួក​គេ​ចង់​បោះ​ផ្សាយ​មូលបត្រ​ដើម្បី​ទទួល​យក​ប្រាក់​មួយ​ចំនួន​ សម្រាប់​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន»។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​លោក​មិន​បាន​ទទួល​ព័ត៌មាន​ថ្មី​ណា​មួយ​ពី​ក្រុមហ៊ុន​នេះ​ទេ។ លោក​បន្ថែម​ថា៖ «ជា​ពិសេស​ពួក​គេ​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល ផ្លូវ​ចន្លោះ​ការ​ដាក់​លិខិត​បង្ហាញ​ឆន្ទៈ​និង​ការ​ស្នើ​សុំ​បោះផ្សាយ​ មូលបត្រ​លក់​ជា​លើក​ដំបូង (IPO)។ ដូច្នេះ​វា​មាន​ដំណើរការ​លឿន​ឬ​យឺត​គឺ​អាស្រ័យ​លើ​ពួក​គេ»។…

ម៉ៃ គុណមករា
http://www.postkhmer.com/index.php/business/business/108013-ppsez-