មន្ត្រីម្នាក់លើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅសល់ច្រើនខែទៀត
បើទោះជាច្បាប់ចរាចរណ៍ផ្លូវគោកដែលគេរង់ចាំជាយូរមកហើយនោះត្រូវបានអនុម័តដោយរដ្ឋសភាកាលពីខែធ្នូក៏ដោយ ក៏មន្ត្រីនគរបាលបានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងមិនទាន់ចាប់ផ្តើមអនុវត្តទេ ដោយអនុវត្តក្នុងរយៈពេល៥ឬ៦ខែទៀតឯណោះ។ ច្បាប់នេះកំណត់ដាក់ទោសធ្ងន់ធ្ងរសម្រាប់បទល្មើសចរាចរណ៍ជាច្រើន រួមមានការបើកបរដោយស្រវឹង ការកំណត់ចំនួនអ្នករួមដំណើរតាមម៉ូតូចំពោះមនុស្សពេញវ័យម្នាក់ និងក្មេងម្នាក់ ហើយតម្រូវឲ្យអ្នករួមដំណើរតាមម៉ូតូទាំងអស់ពាក់មួកសុវត្ថិភាព។ …