រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចុះ​ទៅ​មើល​ក្រុមហ៊ុន​ UDG ​នៅ​ខេត្តកោះកុង​ ​តែ​មិន​បាន​ទៅ​ជួប​អ្នក​ភូមិ​

​​យោង​តាម​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​ម្នាក់​និង​មន្ត្រីខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ​លោក​ សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មិន​បាន​ទៅ​ជួប​ក្រុម​អ្នក​ភូមិ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ដ៏​យូរ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សហជីព​(UDG) ​ជា​ក្រុមហ៊ុន​ចិន​ឡើយ​ ​ថ្វីបើ​លោក​បាន​ចុះ​ទៅ​ជួប​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ខេត្តកោះកុង​កាលពី​ម្សិលមិញ​ក៏​ដោយ​។​ ​លោក​ សាយ​ សំ​អាល់​ បាន​ទៅ​ដល់​ខេត្តកោះកុង​តាម​ឧទ្ធម្ភាគចក្រ​ ​ដោយ​បាន​ឈប់​មួយ​ភ្លែត​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ស្នាក់​ការ​កណ្តាល​របស់​គម្រោង​សាងសង់​រមណីយដ្ឋាន​ដែល​ចំណាយ​ទឹកប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ ​ដែល​ដី​សម្បទាន​ទំហំ​៤៥.០០០​ហិ​កតា​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​កាត់​ចេញពី​ឧទ្យាន​ជាតិ​បទុម​សាគរ​ ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ខកចិត្ត​ ​និង​ស្រងាកចិត្ត​ ​ហើយ​និយាយ​ថា​ ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​សំណង​នៅឡើយ​ទេ​ ​បន្ទាប់​ពី​ផ្ទះសំបែង​របស់​ខ្លួន​ត្រូវ​បាន​ដុត​បំផ្លាញ​កាលពី​ខែមករា​។​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/11187/