KOICA ផ្តល់ $២,៥ លានអភិវឌ្ឍផ្សារមូលបត្រកម្ពុជា
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បួងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន២,៥ លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា និងធ្វើការទាក់ទាញក្រុមហ៊ុនឯកជនឲ្យធ្វើការបោះផ្សាយមូលបត្រ ដំបូងកាន់តែច្រើនឡើង ។ ហិរញ្ញប្បទាននេះត្រូវ បានចុះហត្ថលេខាដោយ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី KAEK Sook Hee តំណាងទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៤ ហើយនេះ ជាហិរញ្ញប្បទានលើកទីពីរហើយដែល KOICA បានផ្តល់មកឲ្យកម្ពុជាដើម្បីយកមកអភិវឌ្ឍវិស័យនេះ ដោយលើកទី១ ទីភ្នាក់ងារនេះបានផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ១,២លានដុល្លារអាមេរិក ក្នុងការអនុវត្តគម្រោងដើម្បីបង្កើតទីផ្សារមូលបត្រកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩។ …
ម៉ៃ គុណមករា
http://www.postkhmer.com/business/business/111038-koica-