ពង្រីក​សហប្រតិបត្តិការ​សន្តិសុខ​អឺរ៉ុប​អា​សុី

បន្ទាប់​ពី​ការ​អភិវឌ្ឍន៍​អស់​រយៈពេល​១៤​ឆ្នាំ​ អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ (SCO)​ បាន​ឈាន​ទៅ​ដល់​ការ​កំណត់​ទិស​ដៅ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ នៅ​ឯ​កិច្ចប្រជំុលើក​ទី​១៥​ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​របស់​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​យូ​ហ្វា​ រដ្ឋធានី​សាធារណៈរដ្ឋ​បា​ស្កូ​តូ​ស្តា​ន​ របស់​រូ​ស្សុី កាលពី​ថ្ងៃ​ទី​ ៩-១០​ ខែកក្កដា​។​…

​ បណ្តា​មេដឹកនាំ​ នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ បាន​ផ្តល់​ការ​យល់ព្រម​លើ​សេចក្តី​សម្រេច​មួយ​ ដែល​ផ្តួចផ្តើម​រៀបចំ​ឱ្យ​ប្រទេស​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​ ដែល​ជា​លទ្ធផល​គួរ​កត់សម្គាល់​របស់​កិច្ចប្រជុំកំពូល​នេះ​។​ យោងសេចក្តី​ប្រកាស​នៃ​កិច្ចប្រជំុ​កំពូល​ កិច្ចប្រជំុកំពូល​ ក៏​បាន​តំលើង​ឋានៈ​ប្រទេស​បេឡា​រ៉ូ​ស​ ពី​ដៃគូរ​សន្ទនា​ មក​ជា​រដ្ឋ​សង្កេត​ការណ៍​ និង​បាន​ទទួលយក​ប្រទេស​អា​ហ្សែ​ក​បៃ​ហ្ស​ង់​ អា​មេ​នា​ កម្ពុជា​ និង​នេ​ប៉ា​ល់​ ជា​ដៃគូរ​សន្ទនា​ថ្មី​។​…

Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm