ប្រជាពលរដ្ឋនឹងដាក់ពាក្យបណ្តឹងទៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជុំវិញបញ្ហាដាំដំណាំកៅស៊ូ
ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបាត់បង់ដី និងព្រៃសហគមន៍ដោយសារចម្ការកៅស៊ូរបស់វៀតណាមនៅភាគឦសានក្នុងប្រទេសកម្ពុជា នៅសប្តាហ៍នេះនឹងធ្វើពាក្យបណ្តឹងទៅសាជីវកម្មហិញ្ញវត្ថុអន្តរជាតិហៅកាត់ថា IFC ជុំវិញគម្រោងវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនដំណាំកៅស៊ូ។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការជាមួយគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងបានឲ្យដឹងថា ពាក្យបណ្តឹងនឹងត្រូវបានដាក់ជូនមន្ត្រីទីប្រឹក្សាផ្នែកអនុវត្តតាមគោលការណ៍របស់សារជីវកម្ម IFC នៅថ្ងៃនេះ ឬក៏ថ្ងៃស្អែក។ ផលប្រយោជន៍របស់សាជីវកម្ម IFC នៅក្នុងក្រុមហ៊ុន Hoing Anh Gia Lai (HAGL) ត្រូវបានលាតត្រដាងលើកដំបូងដោយអង្គការឃ្លាំមើលបរិស្ថានរបស់ចក្រភពអង់គ្លេសគឺអង្គការ ក្លូបល វីតណេស (Global Witness) កាលពីខែឧសភា នៅចុងបញ្ចប់ប្រតិបត្តិការស៊ើបអង្កេតរយៈពេលមួយខែ ដែលនាំឲ្យមានការសន្និដ្ឋានថា សកម្មភាពវិនិយោគរបស់សាជីវកម្ម IFC និងធនាគារ Deutsche Bank កំពុងជួយផ្តល់ហិរញ្ញវត្ថុដល់សកម្មភាពកាប់ឈើខុសច្បាប់ និងសកម្មភាពទន្ទ្រានយកដី ដែលធ្វើឡើងនៅចម្ការកៅស៊ូជាច្រើនរបស់ក្រុមហ៊ុននេះនៅទីនេះ។ …
Zsombor Peter
http://www.cambodiadailykhmer.com/news/10466/