ប្រជាពលរដ្ឋ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជុំវិញ​បញ្ហា​ដាំ​ដំណាំ​កៅស៊ូ​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​បាត់បង់​ដី​ ​និង​ព្រៃ​សហគមន៍​ដោយសារ​ចម្ការ​កៅស៊ូ​របស់​វៀតណាម​នៅ​ភាគ​ឦសាន​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ស​ប្តា​ហ៍​នេះ​នឹង​ធ្វើ​ពាក្យបណ្តឹង​ទៅ​សាជីវកម្ម​ហិញ្ញ​វត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​ IFC ​ជុំវិញ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​។​ ​លោក​ ​អៀង​ ​វុ​ទ្ធី​ ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ ​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ ​ដែល​ធ្វើការ​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំង​បាន​ឲ្យ​ដឹង​ថា​ ​ពាក្យបណ្តឹង​នឹង​ត្រូវ​បាន​ដាក់​ជូន​មន្ត្រី​ទីប្រឹក្សា​ផ្នែក​អនុវត្ត​តាម​គោលការណ៍​របស់​សារ​ជីវ​កម្ម​ IFC ​នៅ​ថ្ងៃនេះ​ ​ឬ​ក៏​ថ្ងៃស្អែក​។​ ​ផលប្រយោជន៍​របស់​សាជីវកម្ម​ IFC ​នៅ​ក្នុង​ក្រុមហ៊ុន​ Hoing Anh Gia Lai (HAGL) ​ត្រូវ​បាន​លាតត្រដាង​លើក​ដំបូង​ដោយ​អង្គការ​ឃ្លាំមើល​បរិស្ថាន​របស់​ចក្រភព​អង់គ្លេស​គឺ​អង្គការ​ ​ក្លូ​ប​ល​ ​វីត​ណេ​ស​ (Global Witness) ​កាលពី​ខែឧសភា​ ​នៅ​ចុងបញ្ចប់​ប្រតិបត្តិការ​ស៊ើបអង្កេត​រយៈពេល​មួយ​ខែ​ ​ដែល​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ថា​ ​សកម្មភាព​វិនិយោគ​របស់​សាជីវកម្ម​ IFC ​និង​ធនាគារ​ Deutsche  Bank ​កំពុង​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ ​និង​សកម្មភាព​ទន្ទ្រាន​យក​ដី​ ​ដែល​ធ្វើ​ឡើង​នៅ​ចម្ការ​កៅស៊ូ​ជា​ច្រើន​របស់​ក្រុមហ៊ុន​នេះ​នៅ​ទី​នេះ​។​ ​…

Zsombor Peter
http://www.cambodiadailykhmer.com/news/10466/