អ្នកមានជម្លោះដីជាមួយក្រុមហ៊ុនឃុនសៀមួយព្រមមួយមិនព្រមយកសំណង
គ្រួសារមួយក្នុងចំណោមពីរគ្រួសារដែលកំពុងមានជម្លោះដីនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានទទួលយកសំណងពីក្រុមហ៊ុនជាថ្នូរនឹងការចុះចេញពីដីនោះ និងលែងទាក់ទងបណ្តឹងនៅតុលាការជាមួយក្រុមហ៊ុនឃុន សៀ ខណៈគ្រួសារមួយទៀតដែលរងការប្រមាថស្ទើរផុតជីវិត ដូចជា បោះពស់ចូលផ្ទះនិងបង្កអគ្គិភ័យ នៅតស៊ូ រស់នៅទីនេះបន្តទៀត។
សំណងចំពោះដីដែលក្រុមហ៊ុនឃុន សៀ ដ៏មានឥទ្ធិពលអះអាងថា ជាម្ចាស់ ដីនៅឆ្នាំ២០១៣ ប៉ុន្តែពលរដ្ឋថា ពួក គេរស់នៅតាំងពីឆ្នាំ១៩៨២មក មិនត្រូវ បានគេបង្ហាញឲ្យដឹងជាផ្លូវការឡើយ ប៉ុន្តែអង្គការសង្គមស៊ីវិល ឲ្យដឹងថា សំណងនេះ មានភាពសមរម្យទទួលយកបានទើបគ្រួសារព្រមព្រៀងយក។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1sqSFpP