រោងចក្រផលិតចំណីសត្វនៅ ខេត្តប៉ៃលិន នឹងបើកដំណើរការរយៈពេលបីខែទៀត
រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលក្នុងស្រុកតម្លៃ ៥ លានដុល្លារនៅ ខេត្តប៉ៃលិន នឹងបញ្ចប់ការសាងសង់នៅរយៈពេល ៣ខែ ទៀតបន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាល ឆ្នាំ២០១៣។ លោក ជា គា ម្ចាស់កាស៊ីណូមកុដពេជ្រនៅជិតច្រកព្រំដែនអន្តរជាតិក្នុង ខេត្តប៉ៃលិន និងជាវិនិយោគិនលើគម្រោងនេះបានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលដែលទំហំ ២ ហិកតានេះនឹងត្រូវបើកដំណើរការនៅអំឡុងចុង ខែកញ្ញា ឬ ដើម ខែតុលា ក្នុងឆ្នាំនេះ។ គម្រោងរោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកនេះជាផ្នែកមួយនៃគម្រោងកសិដ្ឋានចិញ្ចឹមជ្រូកសាច់របស់លោក នៅលើផ្ទៃដី ១១០ ហិកតាដែលកំពុងដំណើរការហើយដែលវិនិយោគ ១០ លានដុល្លាររួចមកហើយ។ …
ចាន់ មុយហុង
http://bit.ly/USi6WV