ចំណូលពីផលព្រៃឈើមានជាង $៩ លាន
កម្ពុជាទទួលបានចំណូលប្រមាណជាង ៣៧ ពាន់លានរៀល ស្មើនឹង ៩,៤ លានដុល្លារ ពីផលព្រៃឈើ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៤ នេះ ដែលកើន ២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមអ្នកការពារសិទិ្ធមនុស្សថា តួលេខនេះមិនបានឆ្លុះបញ្ចាំងពីចំនួនឈើដែលបាននាំចេញជារៀងរាល់ថ្ងៃដោយក្រុមហ៊ុនឯកជនទេ ខណៈអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការរក្សាទុកព្រៃឈើផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនជាងសម្រាប់កម្ពុជាក្នុងរយៈពេលវែង។ …
ចាន់ មុយហុង
http://bit.ly/1zxBA1N