អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​អតីតមន្ត្រី​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ពី​បទ​ពុក​រលួយ​

ក្រុម​មន្ត្រីខេត្ត​និង​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ ​កាលពី​ថ្ងៃ​សុក្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន​អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ ​ពី​បទ​ក្លែង​ឯកសារ​ ​និង​លក់​ដី​ទំហំ​៩៩២​ហិ​កតា​ដែល​បាន​ក្លាយជា​កម្ម​សិទ្ធ​របស់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​រួច​ទៅ​ហើយ​។​ ​យោង​តាម​លោក​ ​ផា​ន់​ ​វណ្ណ​រ័​ត្ន​ ​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ​បាន​ឲ្យ​ដឹង​ថា​ ​លោក​ ​អ៊ុ​ក​ ​កែវ​រតនៈ​ ​ដែល​ជា​អនុប្រធាន​រដ្ឋបាល​ខេត្ត​ ​ព្រមទាំង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ​ ​ត្រូវ​បាន​ចោទប្រកាន់​រួច​ហើយពី​បទ​ក្លែង​ឯកសារ​ ​និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/9304/