អង្គការមូលនិធិសកលដកការគំរាមកាត់ផ្តាច់ជំនួយ
អង្គការមូលនិធិ សកល បានដកចេញនូវការគំរាមកំហែងរបស់ខ្លួនថា នឹងកាត់ផ្តាច់ ឬកាត់បន្ថយជំនួយខាងសុខាភិបាលទៅឲ្យកម្ពុជាដែលមានទឹកប្រាក់ជាង ១០០ លានដុល្លារ ទោះបីមិនទាន់ទទួលបានមួយចំណែកធំនៃមូលនិធិដែលគេប្រើប្រាស់ខុសដែលត្រូវបានគេបញ្ជាក់ក្នុងការស៊ើបអង្កេតផ្ទៃក្នុងមួយដែលខ្លួនបានស្នើឲ្យគេបញ្ជូនប្រាក់នោះមកឲ្យវិញឲ្យបានមុនថ្ងៃកំណត់ គឺថ្ងៃ ទី៩ ខែ មករា។ លិខិតមួយដែលគេផ្ញើទៅឲ្យរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃ ទី៩ ខែ ធ្នូ អង្គការមូលនិធិសកល បានគំរាមកាត់ផ្តាច់ ឬកាត់បន្ថយជំនួយដែលមានទឹកប្រាក់ ១០៦ លានដុល្លារ ប្រសិនបើប្រាក់ចំនួន ៤២៧.៨៤១ ដុល្លារ មិនត្រូវបានប្រគល់មកឲ្យវិញដោយមជ្ឈមណ្ឌលជាតិសម្រាប់មេរោគអេដស៍/ជំងឺអេដស៍ ជំងឺសើស្បែក និងជំងឺឆ្លងតាមការរួមភេទ អង្គការក្រៅរដ្ឋាភិបាលហៅថា MEDiCAM និងក្រសួង សុខាភិបាល។ …
Kevin Ponniah
http://postkhmer.com/index.php/national/1-national-news/108922-2014-01-08-03-36-25