រដ្ឋាភិបាលបន្តពន្យារពេលមិនឲ្យអង្គការសហប្រជាជាតិជួបជាមួយជនជាតិភាគតិចម៉ុងតាញ៉ា
ការខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីកំណត់ទីតាំងរបស់ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួននៅក្នុងខេត្តរតនគិរី ត្រូវបានអាក់ខានបន្តទៀតកាលពីម្សិលមិញ ដោយសារអភិបាលខេត្តមិនអាចជួបជាមួយគណៈប្រតិភូរបស់ខ្លួនសាជាថ្មី ពោលគឺបួនថ្ងៃ បន្ទាប់ពីអង្គការសហប្រជាជាតិបានធ្វើដំណើរទៅខេត្តដែលនៅភាគឦសានមួយនេះ។
ទោះបីជាគណៈប្រតិភូអង្គការសហប្រជាជាតិរំពឹងថា ខ្លួននឹងបានជួបជាមួយលោក ថោង សាវុន អភិបាលខេត្តរតនគិរី កាលពីម្សិលមិញក្តី តែលោកស្រី Wan-Hea Lee តំណាងប្រចាំប្រទេសរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងថា លោក ថោង សាវុន មិនបាននៅក្នុងខេត្តរតនគិរីទេ ថ្វីបើអភិបាលខេត្តរូបនេះបានជូនដំណឹងដល់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើដំណើរមកកាន់ខេត្តនេះវិញក្តី។ …
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/21280/