ភ្លុកដំរីរត់ពន្ធ ដែលអាជ្ញាធរចាប់បាន មានប្រភពពីប្រទេសកេនយ៉ា
ប្រធាននាយកដ្ឋានគយ និងរដ្ឋាករ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ភ្លុកដំរីខុសច្បាប់ទម្ងន់បីតោន ដែលមន្ត្រីកំពង់ផែរឹបអូសបានកាលពីថ្ងៃទី៩ ខែឧសភា មានប្រភពនៅក្នុងប្រទេសកេនយ៉ា ហើយបន្ទាប់នោះត្រូវបានដឹកកាត់តាមប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្នុងកុងតឺន័រចំនួនពីរ។ អគ្គនាយកដ្ឋានគយ បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ ដើម្បីផ្ដល់បច្ចុប្បន្នភាពដំបូង ចាប់តាំងពីថ្ងៃទី១២ ខែឧសភា មក តាមរយៈការស៊ើបអង្កេតលើការរឹបអូសភ្លុកដំរីខុសច្បាប់ ដ៏ធំបំផុតមិនដែលមានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែមន្ត្រីគយមិនបានលើកឡើងថា តើការស៊ើបអង្កេតនេះបានបង្ហាញអត្តសញ្ញាណបុគ្គលណាម្នាក់ឬអ្នកដែលទទួលខុសត្រូវចំពោះភ្លុកដំរីរត់ពន្ធនេះទេ ហើយបានបដិសេធមិនឆ្លើយនឹងសំណួរអំពីអត្តសញ្ញាណរបស់អ្នករត់ពន្ធឡើយ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14770/