ភ្លុក​ដំរី​រត់ពន្ធ​ ដែល​អាជ្ញាធរ​ចាប់​បាន មាន​ប្រភព​ពី​ប្រទេស​កេនយ៉ា ​

ប្រធាន​នាយកដ្ឋាន​​គយ និងរដ្ឋាករ​ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​​​ព្រះ​សីហនុ ​បាន​ឲ្យដឹងកាល​ពី​ម្សិលមិញថា ​ភ្លុក​ដំរី​​ខុស​ច្បាប់​​​ទម្ងន់​​បីតោន​​​ ដែល​​មន្ត្រី​កំពង់​ផែ​រឹប​អូស​បាន​កាល​ពីថ្ងៃ​ទី​៩ ខែ​ឧសភា មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កេនយ៉ា ហើយ​បន្ទាប់​នោះ​ត្រូវ​បាន​ដឹក​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី​មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង​កុង​តឺន័រ​ចំនួន​ពីរ​។ អគ្គនាយក​ដ្ឋាន​គយ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ ដើម្បី​ផ្ដល់​បច្ចុប្បន្ន​ភាព​ដំបូង​ ចាប់តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា មក ​​​តាម​រយៈ​ការ​​ស៊ើប​អង្កេត​លើ​​​​ការ​រឹប​អូស​ភ្លុក​​ដំរី​ខុស​ច្បាប់​ ដ៏ធំបំផុត​មិន​ដែល​មាន​ពី​មុន​មក​ នៅ​​​ក្នុង​​​​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​គយ​មិន​បាន​លើក​ឡើង​ថា តើ​ការ​ស៊ើប​អង្កេត​នេះ​​បាន​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ណាម្នាក់​ឬ​អ្នកដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​​ភ្លុក​ដំរី​រត់​ពន្ធ​នេះ​​​ទេ ហើយ​​​​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អំពី​អត្តសញ្ញាណ​របស់​អ្នក​រត់​ពន្ធ​ឡើយ​។ …

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14770/