សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានរិះគន់លើការវិនិយោគរំលោភបំពាន
កាលពីថ្ងៃម្សិលមិញ ក្រុមអង្គការសិទ្ធិមនុស្ស បានពាំនាំគោលបំណងដោយបានគូសបញ្ជាក់នូវក្រុមហ៊ុនកៅស៊ូវៀតណាមដែលត្រូវបានចោទប្រកាន់កាប់ឈើខុសច្បាប់ និងរំលោភដីធ្លីនៅក្នុងខេត្តរតនគីរីជាគម្រូចម្បងមួយ ទៅកាន់ផ្នែកវិស័យឯកជននៃធនាគារពិភពលោក សម្រាប់ការវិនិយោគលើក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា “ការរងទុក្ខរបស់អ្នកដទៃ” ដែលធ្វើឡើងដោយ អង្គការអុកស្វាម រួមជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដូចជា អង្គការគ្លូបប៊លវីតណែស និងអង្គការសមធម៌កម្ពុជា បានបង្ហាញថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មាន “គណនេយ្យភាពតិចតួច” សម្រាប់ការវិនិយោគរាប់ពាន់លានដុល្លារចូលក្នុងធនាគារ មូលនិធិការពារហានិភ័យ និងមូលនិធិអន្ដរការីផ្សេងៗទៀត ដែលត្រូវបានផ្ដល់ទៅឱ្យគម្រោងទទួលខុសត្រូវចំពោះការរំលោភបំពានបែបនេះ។ …
Alice Cuddy
http://www.phnompenhpost.com/national/ifc-criticised-abusive-investments