IFC ចាប់ផ្តើមស៊ើបបណ្តឹងចោទក្រុមហ៊ុនចម្ការកៅស៊ូ HAGL
ការឃ្លាំមើលផ្ទៃក្នុងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានធ្វើការស៊ើបអង្កេតផ្លូវការមួយកាលដើមខែនេះទៅលើករណីបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនវិនិយោគចម្ការកៅស៊ូ វៀតណាម មួយដែលត្រូវចោទថា កាប់ឈើខុសច្បាប់និងរំលោភយកដីពីប្រជាជនក្នុង ខេត្តរតនគិរី។ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានថ្លែងថា កាលដើមខែនេះ IFC បានជួបមេដឹកនាំជនជាតិដើម ១៧ សហគមន៍នៅ ស្រុកអណ្តូងមាស និង ស្រុកអូរជុំ និងតំណាងក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ដែលប្រតិបត្តិការលើចម្ការកៅស៊ូលើសម្បទានដីសេដ្ឋកិច្ចនៅភាគឦសាន។ …
Amelia Woodside
http://www.postkhmer.com/national/1-national-news/113331-ifc-hagl