មន្ត្រី​បរិស្ថាន​រក​ឃើញ​ឈើ​កាប់​រួច​ខុស​ច្បាប់​​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ ជិត​បន្ទាយ​កង​រាជ​អាវុធ​ហត្ថ

កាល​​​ពីម្សិល​មិញ មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​​ ដែល​​​​​​កាប់​​​រួច​​​ខុស​​​ច្បាប់​​​ជាង​​​៤០០​​​ដុំ​​​នៅ​​​​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ ដែល​​​​​​ក្រសួង​​​នេះ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ ហើយ​​​​​​សង្ស័យ​លើ​មន្ត្រី​​មក​​​ពី​​​បន្ទាយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្បែរ​​​នោះ​​​ថា ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​។ លោក ធិន ង៉ោល អនុ​​​ប្រធាន​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​បាន​​​រក​​​ឃើញ​​​ឈើ​​​សុក្រម​​​ ៤១៨​​​ដុំ នៅ​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​នេះ​​​ចម្ងាយ​​​ប្រហែល​​​មួយ​​​គីឡូម៉ែត្រ​​​ពី​​​ការិយាល័យ​​​សន្តិសុខ​​​មូល​​​ដ្ឋាន​​​នៃ​​​កង​​​រាជ​​​អាវុធ​​ហត្ថ​​​​ខេត្ត ដែល​​​ក៏​​​ស្ថិត​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​ដែរ​​​។ … លោក គង់ ស្រ៊ុន អភិបាល​​​ស្រុក​​​លំផាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​តែង​តែទទួល​​​បាន​​​របាយ​ការណ៍​​​ពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ពី​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​​ និង​​​របាយ​ការណ៍​​​អំពី​​​រថយន្ត​​​ដឹក​​​ឈើ​​​ចេញ​​​នៅ​​​ពេល​​​យប់​​​ ប៉ុន្តែ កម្រ​​​ឃើញអ្នកមើលការ​ខុសត្រូវ​របស់​ដែន​ជម្រក​សត្វព្រៃនេះ​ចាត់​​​វិធាន​​​ការ​​​ណាស់។ …

អូន ភាព
http://www.cambodiadailykhmer.com/news/22258/