អភិបាលស្រុកលំផាត់ប្រឈមមុខនឹងការចាប់ខ្លួនពាក់ព័ន្ធឈូសឆាយព្រៃ
បើតាមការអះអាងរបស់មន្ត្រីតុលាការបានឲ្យដឹងថា អភិបាល ស្រុកលំផាត់ ខេត្ដរតនគិរី អាចនឹងប្រឈមទៅនឹងការនាំខ្លួនមកតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលកំណត់ពាក់ព័ន្ធករណីកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិនិងជាតំបន់អេកូ ទេសចរណ៍ អូរស៊ីនលែរ។ លោក សួស ឡា ប្រធានតុលាការ ខេត្តរតនគិរី បានថ្លែងថា តុលាការបានចេញដីកាកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាល ស្រុកលំផាត់ ខេត្ដរតនគិរី ឲ្យចូលបំភ្លឺជុំវិញបទ «សង្ស័យបញ្ជាការកាប់រានដីព្រៃតំបន់ការពារធម្មជាតិនិងជាតំបន់អេកូទេសចរណ៍ អូរស៊ីនលែរ» ម្ដងរួចមកហើយ កាលពីថ្ងៃ ទី២៨ ខែមីនា ប៉ុន្តែគាត់បានស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺនៅតុលាការ ហើយតុលាការបានចេញដីកាកោះជាលើក ទី២ ដើម្បីឲ្យគាត់ចូលមកបំភ្លឺនៅថ្ងៃ ទី២៣ ខែមេសា។ …
ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/113050-2014-04-10-03-12-42