អភិបាលស្រុក​លំ​ផាត់​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ឈូស​ឆាយ​ព្រៃ​

​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ អភិបាល​ ស្រុក​លំ​ផាត់​ ខេត្ដរតនគិរី​ អាច​នឹង​ប្រឈម​ទៅ​នឹង​ការ​នាំ​ខ្លួន​មក​តុលាការខេត្ត​ ប្រសិនបើ​គាត់​មិន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​តាម​កាលកំណត់​ពាក់ព័ន្ធ​ករណី​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​និង​ជា​តំបន់​អេកូ​ ទេសចរណ៍​ អូរ​ស៊ី​ន​លែរ​។​ ​លោក​ សួ​ស​ ឡា​ ប្រធាន​តុលាការ​ ខេត្តរតនគិរី​ បាន​ថ្លែង​ថា​ តុលាការ​បាន​ចេញ​ដីកាកោះ​អញ្ជើញ​ លោក​ គង់​ ស្រ៊ុ​ន​ អភិបាល​ ស្រុក​លំ​ផាត់​ ខេត្ដរតនគិរី​ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បទ​ «​សង្ស័យ​បញ្ជាការ​កាប់​រាន​ដី​ព្រៃ​តំបន់ការពារធម្មជាតិ​និង​ជា​តំបន់​អេកូ​ទេសចរណ៍​ អូរ​ស៊ី​ន​លែរ​»​ ម្ដង​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ ទី​២៨​ ខែមីនា​ ប៉ុន្តែ​គាត់​បាន​ស្នើ​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ ហើយ​តុលាការ​បាន​ចេញ​ដីកាកោះ​ជា​លើក​ ទី​២​ ដើម្បី​ឲ្យ​គាត់​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ ទី​២៣​ ខែមេសា​។​ ...

ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/113050-2014-04-10-03-12-42