ក្រុមហ៊ុន​ជប៉ុន​ទិញ​ភាគ​ហ៊ុន​រោងចក្រ​ថាមពល​អគ្គិសនី

ក្រុមហ៊ុន​ជប៉ុន Marubeni Corperation កាល​ពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​ទិញ​ហ៊ុន ២០ ភាគរយ​ក្នុង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ ខេត្ត​ព្រះ​សីហនុ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ម៉ាឡេស៊ី Leader Infrastructure Limited។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន ជប៉ុន បាន​ចាប់​អារម្មណ៍​សហការ​វិនិយោគ​ក្នុង​គម្រោង​ផលិត​អគ្គិសនី​នៅ កម្ពុជា ខណៈ​រយៈ​កាល​កន្លង​មក​វិស័យ​នេះ​ត្រូវ​បាន​វិនិយោគ​ភាគ​ច្រើន​ដោយ​ក្រុមហ៊ុន ចិន ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ពី ប្រទេស​វៀតណាម។ ក្រុមហ៊ុន​ម៉ាឡេស៊ី Leader Infrastructure ដំណើរការ​នៅ​កម្ពុជា​ដោយ​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​គឺ​ក្រុមហ៊ុន Cambodia Energy Ltd (CEL) និង​ក្រុមហ៊ុន Cambodian Transmission Ltd (CTL)។ ក្រុមហ៊ុន CEL ជា​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ ខេត្ត​ព្រះ​សីហនុ ខណៈ​ក្រុមហ៊ុន CTL វិនិយោគ​លើ​គម្រោង​ត​ភ្ជាប់​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី ២៣០ គីឡូ​វ៉ុល​ភ្ជាប់ ភ្នំពេញ-កំពង់ចាម។ …

ហ៊ គឹមសាយ
http://bit.ly/1xalbQl