បក្ស​ប្រឆាំង​និង​សហជីព​ជំរុញ​ឲ្យ​កម្មករ​រួម​គ្នា​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​បាន $ ១៦០

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សហភាព​សហជីព​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​កម្មករ​នៅ​ខេត្ត ស្វាយរៀង និង​នៅ​ទូទាំង​ប្រទេស ឲ្យ​បន្ត​ធ្វើ​ការ​តវ៉ា និង​ត្រៀម​ធ្វើ​ការ​តវ៉ា ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ដល់ ១៦០ ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ដែល​រដ្ឋាភិបាល តំណាង​រោងចក្រ និង​សហជីព នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ធ្វើ​ការ​ពិភាក្សា​គ្នា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​នេះ កំពុង​តែ​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ កាល​ពី​ព្រឹក​ម្សិលមិញ បាន​ទៅ​ជួប​កម្មករ ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ក្រុង បាវិត ខេត្ត ស្វាយរៀង ដោយ​បាន​ជំរុញ​ឲ្យ​កម្មករ​រួម​គ្នា​បន្ត​ធ្វើ​ការ​តវ៉ា។

លោក រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​កម្មករ​រាប់​រយ​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan និង Tai Seng ព្រម​ទាំង​នៅ​តាម​បណ្តា​រោងចក្រ​ជាច្រើន​ទៀត​នៅ​ខេត្ត ស្វាយរៀង ថា៖ «កម្មករ​គ្រប់​រោងចក្រ បាន​ម្រេច​ចិត្ត​ឈប់​ធ្វើ​ការ និង​បន្ត​ការ​តវ៉ា​ទាំង​អស់​គ្នា។ ដូច្នេះ​ចាប់​ពី​រសៀល​ថ្ងៃ​នេះ និង​ព្រឹក​ថ្ងៃ​ស្អែក យើង​នឹង​ប្រមូល​ផ្តុំ​គ្នា ហើយ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ទេ។ យើង​នឹង​តវ៉ា​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល»។ …

មុំ គន្ធា
http://postkhmer.com/index.php/national/1-national-news/108267-2013-12-24-03-04-08