ផ្សារហ៊ុនកម្ពុជានៅខ្វះថាមពលនៅឡើយ
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX) ដែលមានទីតាំងនៅជាន់ទី ២៥ នៃអគារកាណាឌីយ៉ានៅមានបញ្ហាខ្លះហាក់ដូចជាកំពុងខ្វះខាតនៅឡើយ។ នៅចុងផ្លូវចូលមានសញ្ញាតូចមួយបង្ហាញថា “បន្ទប់ជួញដូរ”។ នៅខាងក្នុងបន្ទប់មានកុំព្យូរទ័រជាច្រើនបានដាក់តម្រៀបនៅលើតុតាមជួរដ៏រៀបរយមួយដោយគ្មានអ្នកប្រើ។ បន្ទប់ជួញដូរភាគហ៊ុនគឺទំនេរ។ អេក្រង់ធំពីរសំរាប់បង្ហាញតម្លៃសន្ទស្សន៏ភាគហ៊ុន ដែលព្យួរនៅលើជញ្ជាំងបានបិទ។ ជិតពីរឆ្នាំបន្ទាប់ពីផ្សារបានបើកកាលពីខែកក្កដា ឆ្នាំ២០១១ សេចក្តីសប្បាយរីករាយនៅថ្ងៃដំបូង កំពុងជម្នះនឹងការខកចិត្ត។ មានក្រុមហ៊ុនតែមួយប៉ុណ្ណោះដែលបានចុះបញ្ជីភាគហ៊ុន គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) របស់រដ្ឋ ហើយបន្ទាប់ពីតម្លៃភាគហ៊ុនដាក់លក់ជាលើកដំបូងហក់ឡើងយ៉ាងខ្ពស់ តែមកទល់បច្ចុប្បន្នភាគហ៊ុននេះបានធ្លាក់ដល់កំរិត IPO របស់ខ្លួន។ ការប៉ុនប៉ងរបស់ក្រុមហ៊ុនផ្សេងនៅក្នុងទីផ្សារនេះបានបរាជ័យ។ …
Anne Renzenbrink
http://www.phnompenhpost.com/2013062166422/Business/kingdom-s-bourse-missing-some-magic.html