ក្រុមហ៊ុន យូញៀន រុះរើផ្ទះអ្នកស្រុកដោយមិនផ្តល់សំណង
ក្រុមហ៊ុន យូញៀន ពីម្សិលមិញ បានធ្វើសកម្មភាពរុះរើផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំ តានួន ស្រុក បទុមសាគរ ខេត្ត កោះកុង ដើម្បីយកដីធ្វើការអភិវឌ្ឍគម្រោងសាងសង់ទំនប់ដោយពុំទាន់ផ្តល់សំណងដល់អ្នកភូមិឡើយក្រោយពីអាជ្ញាធរជូនដំណឹងពីការរុះរើនេះតាំងតែពីឆ្នាំកន្លងទៅ។ កាលពីខែ កក្កដា ឆ្នាំ ២០១៣ អាជ្ញាធរស្រុក បទុមសាគរ និងអភិបាលស្រុក គិរីសាគរ បានជូនដំណឹងឲ្យប្រជាពលរដ្ឋធ្វើការរុះរើផ្ទះសម្បែងខ្លួនឲ្យរួចមុនថ្ងៃ ទី០១ ខែ តុលា ឆ្នាំមុនព្រោះក្រុមហ៊ុននឹងយកគ្រឿងចក្រមកឈូសឆាយដីដើម្បីធ្វើការអភិវឌ្ឍតំបន់នោះ តែឱសានវាទនេះបានពន្យារក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋ។ …
សែន ដាវិត
http://postkhmer.com/national/1-national-news/109538-2014-01-22-02-59-57