Alila villas គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុង ខែមេសា នេះ

Alila villas គឺជា​គម្រោង​ដ៏​ធំ​ស្ថិត​នៅ​លើ កោះ​ឫស្សី ក្នុង ខេត្ត​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាង​សង់​នៅ​ចុង ខែ​មេសា ខាង​មុខ​នេះ​បន្ទាប់​ពី​ចេញ​គម្រោង​កាល​ពី ខែ​វិច្ឆិកា កន្លង​មក​នៅ ទីក្រុង​ហុងកុង។ Alila Villas នឹង​កសាង​លើ​ផ្ទៃ​ដី​ចំនួន ២៥ ហិកតា លើ កោះ​ឫស្សី ដែល​ជា​កោះ​មួយ​ស្ថិត​នៅ​ក្នុង​កញ្ចុំ កោះ​រុង ជិត ក្រុង​ព្រះសីហនុ នា​ឈូង​សមុទ្រ ថៃ។ ការ​អភិវឌ្ឍ​នា​ដំណាក់កាល ទី១ នៃ​គម្រោង​សាង​សង់​វីឡា Alila នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង ឆ្នាំ​២០១៧ ខាង​មុខ​នេះ​បើ​យោង​តាម​លោក Chris Hobden អ្នក​ស្រាវជ្រាវ​ក្រុមហ៊ុន CBRE ប្រចាំ កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​ក្នុង​គម្រោង​អភិវឌ្ឍន៍ កោះ​កម្សាន្ត​ដ៏​ប្រណីត​មួយ​នេះ។ តាម​ផែនការ​គម្រោង​អភិវឌ្ឍន៍​ដែល​ភា្ជប់​ជាមួយ​សណ្ឋាគារ​ប្រណីត​នៅ​លើ កោះ​ឫស្សី ខាង​លើ​គ្រោង​នឹង​បញ្ចប់​ក្នុង ឆ្នាំ​២០១៩។ ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍
http://www.postkhmer.com/post-property/construction-plan/112447-alila-villas-