គម្រោងសង់ផ្លូវដែកពីព្រះវិហារទៅកោះកុងត្រូវបានពន្យារ
ផែនការសាងសង់ផ្លូវដែកពីភាគខាងជើងទៅភាគខាងត្បូង ប្រទេសកម្ពុជា ដែលមានទឹកប្រាក់ ៧,៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន China Railway Group ត្រូវបានពន្យារពេលដោយសារតែកង្វះហិរញ្ញវត្ថុ។ នេះបើតាមប្រធានក្រុមហ៊ុន។ លោក Li Changjin ប្រធានក្រុមហ៊ុន China Railway បានប្រាប់សារព័ត៌មាន the South China Morning Post (SCMP) ថា ការសាងសង់ផ្លូវរថភ្លើងមានប្រវែង ៤០០ គីឡូម៉ែត្រនេះត្រូវបានផ្អាកដំណើរការដោយសារបញ្ហាមូលនិធិ។ កាលពីដំបូងត្រូវបានគ្រោងថា នឹងចាប់ផ្ដើមសាងសង់នៅ ខែកក្កដា កាលពីឆ្នាំមុន។ អត្ថបទព័ត៌មានរបស់ SCMP កាលពីថ្ងៃ ទី៩ ខែមេសា មិនបាននិយាយពីពេលវេលាដែលការសាងសង់នេះនឹងត្រូវចាប់ផ្ដើមនោះទេ។ …
Daniel de Carteret និង ម៉ៃ គុណមករា
http://www.postkhmer.com/business/business/113295-2014-04-22-04-43-22