សហជីពនិងសមាគម ៩ ជូនដំណឹងពីការធ្វើមហាបាតុកម្ម
សហព័ន្ធ សហជីព និងសមាគមដែលកំពុងធ្វើការជាមួយកម្មករក្នុងវិស័យជាច្រើននៅក្នុងប្រទេស កម្ពុជា ប្រកាសធ្វើមហាបាតុកម្មទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស កម្មករ និងបន្តទាមទារឲ្យដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករយ៉ាងតិច ១៦០ ដុល្លារក្នុងឆ្នាំនេះ។ យោងតាមលិខិតដែលសហព័ន្ធ សហជីព និងសមាគមបានផ្ញើទៅលោកអភិបាលសាលារាជធានី ភ្នំពេញ ដោយមានហត្ថលេខារបស់ប្រធាន និងតំណាងអង្គការសហជីពទាំង ៩ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃអង្គារថាមហាបាតុកម្មនេះនឹងមានអ្នកចូលរួមប្រមាណ ១ ម៉ឺននាក់។ …
មុំ គន្ធា
http://postkhmer.com/national/1-national-news/109540-2014-01-22-03-15-14