កសិករ​ចង់​មាន​សមាគម​ទុរេន​ឲ្យ​បាន​ឆាប់​

លោក​ អ៊ឹ​ង​ អ៊ុយ​ឃា​ម​ ម្ចាស់​ចម្ការ​ទុរេន​ត​ជំនាន់​ក្នុង​ខេត្ត​ កំពត​ និយាយ​ក្នុង​ទឹកមុខ​ប្រកបដោយ​មោ​ទ​ភាព​ថា​ «​ទុរេន​គឺជា​ស្តេច​នៃ​ផ្លែ​ឈើ​»​។​ ដើរ​បណ្តើរ​និយាយ​បណ្តើ​រលោក​បន្ថែម​ថា​ «​នរណា​ក៏​ស្គាល់​ទុរេន​ កំពត​ ដែរ​។​ រសជាតិ​ឆ្ងាញ់​លើសគេ​»​។​ ​លោក​ អ៊ឹ​ង​ អ៊ុយ​ឃា​ម​ ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​ទុរេន​លើ​ដីចម្ការ​កន្លះ​ហិ​កតា​ ក្នុងស្រុក​ ទឹកឈូ​ ជា​កេរ​មរតក​ដែល​ផ្តល់​ដោយ​ឪពុក​ម្តាយ​របស់​លោក​តាំងពី​ឆ្នាំ​ ១៩៨៩​។​ លោក​ទើបតែ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​រហូត​ដល់​មួយ​ហិ​កតា​ ដោយ​រំពឹង​ថា​ នឹង​អាច​ប្រមូល​ផល​ទុរេន​ពេញលេញ​នៅ​ក្នុង​ ៥​ឆ្នាំ​ខាង​មុខ​។​ ​សព្វថ្ងៃ​លោក​មាន​ទុរេន​ចំនួន​ ១៣០​ ដើម​ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ ៤​ ០០០​ ទៅ​ ៥​ ០០០​ ដុល្លារ​ក្នុង​មួយ​រដូវ​ប្រមូល​ផល​ដែល​ចាប់ផ្តើម​ពី​ខែ​ ឧសភា​ ដល់​ខែ​ កក្កដា​។​ … ​ដោយសារ​កេរ្តិ៍ឈ្មោះ​នៃ​រសជាតិ​ និង​គុណភាព​ល្បីល្បាញ​ជា​យូរណាស់​មក​ហើយ​ទុរេន​ កំពត​ កំពុង​ត្រូវ​បាន​ក្រសួង​ ពាណិជ្ជកម្ម​ គ្រោង​នឹង​ដាក់​បញ្ចូល​ទុរេន​ទៅ​ក្នុង​ផលិតផល​ សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ (G.I)​ បន្ទាប់​ពី​ផលិតផល​ស្ករត្នោត​ កំពង់ស្ពឺ​ និង​ម្រេច​ កំពត​ ជា​ផលិតផល​ កម្ពុជា​ ដំបូង​គេ​ដែល​ទទួល​បានការ​ទទួលស្គាល់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​កាលពី​ឆ្នាំ​ ២០១០​។​ ​ម្រេច​ កំពត​ និង​ស្ករត្នោត​ កំពង់ស្ពឺ​ កំពុង​តែ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ អា​មេ​រិ​ក​ កូរ៉េ​ ចិន​ ជប៉ុន​ បារាំង​ និង​ អង់គ្លេស​ ជាដើម​ ក្នុង​តម្លៃ​ខ្ពស់​មួយ​។​ ​កាលពី​ថ្ងៃ​អង្គារ​ក្រសួង​ ពាណិជ្ជកម្ម​ បាន​ចេញផ្សាយ​បញ្ជី​ឈ្មោះ​ផលិតផល​សក្តានុពល​ចំនួន​ ២២​ មុខ​ក្នុង​ផែនការ​ដាក់​បញ្ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​លើ​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​ ជា​ផ្លូវការ​របស់​ខ្លួន​។​ ​អ្នកនាំពាក្យ​ប្រចាំ​ក្រសួង​ ពាណិជ្ជកម្ម​ លោក​ កែន​ រ​ដ្ឋា​ បាន​ឲ្យ​ដឹង​ថា​៖​ «​មាន​ផលិតផល​ជា​ច្រើន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សក្តានុពល​។​ ទុរេន​ត្រូវ​បាន​ជ្រើសរើស​ប​ញ្ជូ​ល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​បន្ទាប់​ពី​ស្ករត្នោត​ កំពង់ស្ពឺ​ និង​ម្រេច​ កំពត​ ព្រោះ​ ឈ្មោះ​ទុរេន​ កំពត​ កំពុង​ត្រូវ​បាន​គេ​ក្លែងបន្លំ​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​ កម្ពុជា​ មិនមែន​មាន​តែ​នៅ​ទីក្រុង​ ភ្នំពេញ​ នោះ​ទេ​ តែ​ក៏​កើត​មាន​ក្នុង​ខេត្ត​ កំពត​ ផង​ដែរ​»​។​ …​

ចាន់ មុយហុង និង Daniel de Carteret
http://www.postkhmer.com/business/business/111277-2014-02-28-03-58-11